ក្រុមនិស្សិតកម្ពុជានៃសាកលវិទ្យាល័យជូឡាឡុងកនសូមចូលរួមរំលែកទុក្ខដល់គ្រួសារសពលោក លឹម គីមសុីម
- CamCU-ManagementTeam
- Dec 22, 2016
- 1 min read
ក្រុមនិស្សិតកម្ពុជានៃសាកលវិទ្យាល័យជូឡាឡុងកន សូមចូលរួមរំលែកទុក្ខដល់គ្រួសារសពលោក លឹម គីមសុីមក្រុមនិស្សិតកម្ពុជានៃសាកលវិទ្យាល័យជូឡាឡុងកន នៅបាងកក និងសមាគមអតីតនិស្សិតកម្ពុជាពីប្រទេសថៃ សូមចូលរួមរំលែកទុក្ខដល់គ្រួសារសពលោក លឹម គីមសុីម ដែលជានិស្សិតខ្មែរបន្តការសិក្សានៅប្រទេសថៃ។ ដើម្បីបង្ហាញពីសន្តានចិត្តរបស់សមាជិកទាំងពីរក្រុម ឯកឧត្តម សាន សម្ផស្ស ជាអនុប្រធានសមាគមអតីតនិស្សិតកម្ពុជាពីប្រទេសថៃ និងបណ្ឌិត ឈា ចាន់ណា រួមជាមួយ កញ្ញា ជាតិ មរកត ជាប្រធានក្រុមនិស្សិតកម្ពុជានៃសាកលវិទ្យាល័យជូឡាឡុងកន បានយកថវិកាដែលសមាជិកក្រុមចូលជាសទ្ធា និងអញ្ចើញចូលរួមក្នុងពិធីបុណ្យគម្រប់៧ថ្ងៃរបស់យុវជន លឹម គីមសុីម នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៦។ សូមឧទ្ទិសកុសលផលបុណ្យដល់និស្សិតខ្មែរ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតទៅកាន់សុគតិភពផង។




Comments