ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបានឧបត្ថម្ភថវិការ ១ពាន់ ដុល្លា ដល់និស្សិតប្រមាណជាង ៣០នាក់
- cam cu
- Apr 3, 2018
- 1 min read
កាលពីព្រឹកព្រលឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ២ និង ៤០ នាទី មានហេតុការណ៍ឆេះអគារស្នាក់នៅមួយកន្លែងចំកណ្តាលទីក្រុងបាងកក នៃប្រទេសថៃ ដែលជាទីជម្រករបស់បណ្តានិស្សិតជាច្រើន ក្នុងនោះក៏មាននិស្សិតមកពីប្រទេសកម្ពុជាយើងដែរ។ ជាសំណាងដ៏ល្អបំផុត និស្សិតកម្ពុជាយើងទាំងអស់ ទទួលបាននូវសុខសុវត្ថិភាព គ្រប់ៗគ្នា។ ដោយការយកចិត្តទុកដាក់ បងៗមន្ត្រីស្ថានទូតបានចុះមកសាកសួរសុខទុក្ខនិស្សិតកម្ពុជា កំពុងសិក្សានៅជូឡា និងនាំមកនូវក្តីអាណិត ស្រលាញ់ និងសណ្តានចិត្តឧបត្ថម្ភថវិការ ១ពាន់ ដុល្លា ដល់និស្សិតប្រមាណជាង ៣០នាក់។ តាងនាមអោយនិស្សិតកម្ពុជាកំពុងសិក្សានៅជូឡា (CamCU) ទាំងអស់ សូមសំដែងនូវអំណរអរគុណដល់មន្រ្តីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ យ៉ាងក្រៃលែង និងឆ្លៀតក្នុងឱកាសឆ្នាំថ្មីនេះ សូមទេវតា មេត្តាជួយឃុំគ្រង បីបាច់ថែរក្សា និងទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ដោយក្តីគោរព និងស្រលាញ់ ពីក្រុមនិស្សិតកម្ពុជានៅជូឡា (CamCU)













Comments