កម្មវិធីសប្បុរសធម៌លើកទី២ដែលបានរៀបចំដោយក្រុមនិស្សិតកម្ពុជានៃសកលវិទ្យាល័យជូឡាឡុងកន
កម្មវិធីសប្បុរសធម៌លើកទី២ដែលបានរៀបចំដោយក្រុមនិស្សិតកម្ពុជានៃសកលវិទ្យាល័យជូឡាឡុងកនត្រូវបានប្រារព្វធ្វើនៅថ្ងៃ ១២ ដល់ ១៤ ខែសីហា ឆ្នាំ២០១៧ នៅសាលាបឋម សិក្សាអូរទឹកថ្លា ឃុំក្រយា ស្រុក សន្ទុក ខេត្តកំពង់ធំ។ ក្នុងកម្មវិធីសប្បុរសធម៌នេះក្រុមនិស្សិត យើងខ្ញុំបាននាំយកសម្ភារៈសិក្សា និងថវិការដែលទទួលបានពីសប្បុរសជន ទៅចែក ជូនដល់ សិស្សចំនួន ១១៤នាក់ និងសមាជិកគ្រួសារសិស្ស ដែលសម្ភារៈទាំងនោះមានដូចជាសៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ និងសំលៀក បំពាក់។ យើងក៏បានឧបត្ថម្ភក្តារខៀន ៣ឈុត ពាក្យស្លោក ធុងចំរោះទឹក និង បង្កើតសកម្មភាពដាំកូនឈើដើម្បីជាម្លប់ដល់ សាលារៀននេះ។ ក្រុមយើងខ្ញុំក៏ បានបញ្ចូលហ្គេមមួយចំនួនដល់សិស្សក្នុងការបង្កើតភាពសប្បាយរីករាយដល់សិស្សជា ពិសេស ដើម្បីអប់រំណែនាំពួកគេពីអនាម័យ។ បន្ថែមពីនេះ ក្រុមយើងខ្ញុំបានឧបត្ថម្ភលើចំនាយជួសជុល បន្ទប់ទឹករបស់សាលារៀនដាច់ស្រយាលនេះហើយបច្ចុប្បន្នសាលារៀននេះកំពុងតែរៀបចំសាង សង់បន្ទប់រៀនសង់ពីឈើមួយខ្នងទៀតក្រោមការផ្គត់ផ្គង់និងឧបត្ថម្ភថវិកាដែលក្រុមយើងខ្ញុំ ប្រមូលបានពីសប្បុរសជន។
ជាចុងក្រោយ ក្រុមនិស្សិតយើងខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយដែលមាន ទឹកចិត្តក្នុងការជួយដល់សិស្សនៅសាលារៀននេះ។ ជាងនេះទៅទៀត យើងខ្ញុំសូមសរសើរ ដល់ក្រុមស្ម័ក្រចិត្តរបស់ក្រុមនិស្សិតកម្ពុជានៃសកលវិទ្យាល័យ ជូឡាឡុងកនដែលបានចំនាយ ទាំងកម្លាំងចិត្ត កម្លាំងកាយ និងពេលវេលាផ្ទាល់ខ្លួនដើម្បីរៀបចំកម្មវិធីសប្បុរសធម៌មួយនេះ។ ប្រសិនជាគ្មានការចូលរួមពីអ្នកទាំងអស់គ្នាក៏ដូចជាសប្បុរសជនទេកម្មវិធីមួយនេះមិនអាចប្រ ព្រឹត្តទៅបានឡើយ។
ក្រុមយើងខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាអោយជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ។
Second charity event organized by Cambodian Student Group of Chulalongkorn University (CamCU) was held on August 12-14, 2017 at Oh Toek Thla primary school located in Kroya commune, Sontok district, Kampong Thom province. In this event, CamCU delivered study materials and money which contributed by donors such as pens, pencils, rulers and clothes to 114 students and their family members. We also provided three blackboards, proverbs boards, water purifiers, and grew the trees in the school with the students. During the event, our team members created some educational games to play with the students, especially taught them about the hygiene. Moreover, we contributed some money on the repairing of the broken toilet and constructing one building from wood to provide additional classrooms.
Finally, we would like to thank all the donors for their fully support and help to this school and students. We would like to thank all the charity team members, especially from CamCU who spent all of their energy and valuable time to organize this event. Without your participation and support from donors, the 2nd charity event of CamCU will not be happened.
We wish all of you to be healthy, lucky, and succeed.